កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការពន្លឿនការអភិវឌ្ឍវិស័យ ICT និងចូលរួមជាមួយប្រទេស​ក្នុង​តំបន់ និងសហគមន៍អន្ដរជាតិ

FN ៖ លោក សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការពន្លឿន និងការអភិវឌ្ឍន៍វិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) និង ចូលរួមជាមួយប្រទេសក្នុងតំបន់ និងសហគមន៍អន្ដរជាតិ។ ការលើកឡើងបែបនេះ របស់លោកធ្វើឡើងនាឱកាសដែលលោក អញ្ជើញចូលរួមក្នុងកម្មវិធីវេទិកាថ្នាក់តំបន់ស្តីពី «វិទ្យុគមនាគមន៍ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ២០១៧ – ដំណើរឆ្ពោះទៅកាន់ជំនាន់ទី៥ (5G) ក្នុងតំបន់» ដោយមានការចូលរួម​ពីមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ដ្រីសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)ជាច្រើនរូបផងដែរ។ លោក សុខ ពុទ្ធិវុធ បានលើកឡើងពីសារៈសំខាន់នៃការសហការគ្នា រវាងក្រសួងស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេស និងរវាងបណ្តាប្រទេសនានា នៅក្នុងតំបន់ដើម្បីធ្វើការជាមួយគ្នាឆ្ពោះទៅយុគសម័យឌីជីថល។ លោកថា ប្រទេសនីមួយៗស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ រៀងៗខ្លួន ក្នុងនោះដែរប្រទេសកម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមពន្លឿនការអភិវឌ្ឍវិស័យ ICT និងការធ្វើការជាមួយគ្នាជាមួយប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ ដូចITU ហើយយើងសង្ឃឹមថា នឹងមានការសហការគ្នានៅក្នុងតំបន់ដើម្បីអភិវឌ្ឍន៍វិសាល​គមន៍ជាតិ។ លោកបានបន្ដទៀតថា សម្រាប់វេទិកាថ្នាក់តំបន់ស្តីពី … Continue reading កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការពន្លឿនការអភិវឌ្ឍវិស័យ ICT និងចូលរួមជាមួយប្រទេស​ក្នុង​តំបន់ និងសហគមន៍អន្ដរជាតិ